តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Joe Stowell

ឈប់!

ជីវិតមនុស្សម្នាក់ៗ ប្រៀបបាននឹងមុខជំនួញដ៏មមាញឹក មួយ។​ ជីវិតរបស់យើង ហាក់ដូចជាតែងតែមានកិច្ចការដែលត្រូវធ្វើជាបន្ថែម​ទៀត​ជា​និច្ច ហើយ​តែ​ងតែ​មាន​​កន្លែង​​ផ្សេង​ដែល​​ត្រូ​វ​ទៅ​ជា​បន្ត​ទៀត ព្រម​​ទាំង​មាន​មនុស្ស​ដែល​ត្រូវ​ជួប​ជា​បន្ថែម​ទៀត។ ​គ្មាននរណា​ម្នាក់​ចង់​រ​ស់​នៅ ក្នុ​ង​​ជីវិត​ដែល​​មិន​​​បាន​​​ធ្វើ​​កិ​​ច្ចកា​រ​​អ្វីដែ​ល​​មាន​​ន័យ​នោះ​ឡើយ តែ​ទន្ទឹម​នឹង​នោះ ចង្វាក់​ដ៏លឿ​ននៃ​ដំ​ណើរជី​វិ​ត ​ក៏បា​ន​​គម្រាម​​ថា នឹង​ឆក់​យក​ភាព​ស្ងប់​ស្ងៀ​មចេញ​ពី​យើង​។

ពេល​​យើង​​កំពុង​​បើក​​បរ​​រថ​​យន្ត ឬ​​ម៉ូតូ​ មាន​​ផ្លាក​​សញ្ញា​ចរា​ចរណ៍ ដែល​​ប​ញ្ជា​​ឲ្យ​​យើង​​ឈប់ ឬ​​ផ្លាក​​សញ្ញា​​ដែល​ដាស់​តឿន​យើង ឲ្យ​បន្ថយ​ល្បឿន ដែល​គេបា​នដា​ក់​តាម​ដង​ផ្លូវ ដើម្បី​រំឭក​យើងឲ្យ​ដឹ​ងខ្លួ​នថា​ ដើម្បី​សុវត្ថិ​ភាព យើង​មិន​អាច​ចេះតែ​ជា​ន់ឈ្នា​ន់​ល្បឿន ឬ​មូល​ហ្គ្រែម៉ូ​តូជា​ប់​ជានិ​ច្ច​ឡើយ។ ដូច​នេះ យើង​ត្រូវ​ការ​ក្រើន​រំឭក​បែប​នោះ នៅ​ក្នុ​ង​គ្រប់​ផ្នែក​ទាំង​អ​ស់នៃជី​វិតរ​បស់​យើង។

អ្នក​និពន្ធ​ព្រះគ​ម្ពីរ​ទំនុកដំ​កើង បាន​ដឹង​ច្បាស់​​ពី​សារៈ​សំខា​ន់​នៃពេល​ស្ង​ប់​​ស្ងាត់។ ព្រះទ្រ​ង់បា​ន “សម្រាក” នៅ​ថ្ងៃ​ទីប្រាំពី​រ។ ម្យ៉ាងទៀត​​ ​មាន​ពេល​មួយ ​ព្រះ​​យេស៊ូវ​​ទ្រង់​​​មាន​សេចក្តី​​​ជា​​ច្រើន​ទៀត​ដែលត្រូវបង្រៀន និង​មាន​មនុ​ស្សជា​ច្រើ​នទៀ​ត ដែល​ត្រូវ​ប្រោស​ឲ្យ​ជា តែ​ទ្រង់​ក៏បា​នយា​ង​ទៅដា​ច់ដោ​យ​ឡែក​ពី​ហ្វូង​មនុស្ស ដើម្បីស​ម្រាក​ព្រះ​កាយ​មួយ​រយៈ​(ម៉ាថាយ ១៤:១៣ ម៉ាកុស ៦:៣១)។ ទ្រង់​បាន​ជ្រាប​ថា ការ​បន្ថែម​ល្បឿន​នៅ​ក្នុង​ជីវិត គឺ​មិន​មែន​ជា​ទង្វើដ៏​ឆ្លាត​វ័យ​ឡើយ ពោល​គឺ​យើង​មិន​ត្រូវ​ធ្វើ​ឲ្យកុង​ទ័រ​សាំង​រប​ស់​យើ​ង​ ចេះតែ​ច​ង្អុល​ទៅ​រក “ចំណុច​អស់​សាំង” ជា​និច្ច​ឡើយ។

​បទ​គម្ពីរ​ទំនុក​ដំកើង ១៣១:២ បាន​​ចែង​ថា “ទូល​បង្គំ​​បា​ន​​រម្ងាប់ ហើយ​​ព្រលួង​​​ព្រលឹង​​ទូល​ប​ង្គំ​​ជា​​ស្រេច” តើ​កន្លង​មក អ្នក​​បាន​​នឹក​​ចាំ​​ពី​បទ​គម្ពីរ​នេះ​ឬទេ? ចូរ​ដាក់​ផ្លាក​សញ្ញា​ប​ញ្ជាឲ្យ​ឈប់ នៅ​ត្រង់​ចំណុច​ប្រសព្វ​នៃ​ជីវិត​ដ៏​មមា​ញឹករ​បស់​អ្ន​ក ដើម្បី​ស្វែង​រក​កន្លែង​ស្ងៀម​ស្ងាត់​តែម្នា​ក់​ឯងចុះ​។ ចូរ​ជៀស​ចេញ​ពី​កា​ររំ​ខាន…

ទ្រ​ង់កំពុង​ជួយ​យើងហើយ!

ពេល​ដែល​កម្មករ​អណ្តូង​រ៉ែ​៣៣នា​ក់ ​បាន​ជាប់​ខ្លួន ក្នុង​អណ្តូង​រ៉ែ​ដ៏​ជ្រៅមួ​យ នៅ​ប្រទេស​ឈីលី ខ្ញុំ​ចង់​ដឹង ថា​​តើពួក​គេកំ​ពុង​មាន​អារម្មណ៍​ថា​អស់​ផ្លូវ និ​ង​អស់​សង្ឃឹម​ទាំង​ស្រុង ចំពោះ​សេចក្តី​ស្លាប់​ដ៏​ឈឺ​ចាប់ ដែល​កំពុង​​ខិត​មកជិ​តប​ន្តិ​​ច​ម្តង​ៗ​ឬទេ​។ ក្រោម​មក ខ្ញុំ​ក៏​​អាច​ស្រម៉ៃ​ឃើញ​ថា ពួក​គេ​មា​ន​​អំណរ​ខ្លាំងប៉ុ​ណ្ណា ពេល​ពួក​គេបា​ន​ទទួល​សារ​ពី​អ្នកនៅ​ផ្ទៃ​ដី​​ខាង​លើថា​ ក្រុមស​ង្គ្រោះបា​នដឹ​ង​ច្បាស់​អំ​ពីទី​តាំង ដែល​ពួក​គេកំ​ពុង​ជាប់​គាំង​នោះ​ហើយ ហើយ​ដំណើរ​ការ​នៃកា​រ​នាំពួ​កគេ​ចេ​ញម​ក​ខាង​លើ​ ក៏​បាន​ចាប់​ផ្តើម​ហើយ​ដែរ!

នៅ​ក្នុង​ជីវិតយើ​ង មាន​ពេល​ដែល​យើង​មាន​អារម្ម​ណ៍​ថា យើង​ហាក់​ដូច​ជា​កំពុង​ជាប់​គាំង នៅ​ក្នុង​កន្លែង​ដ៏អា​ក្រក់​មួយ។ យើង​មាន​អារម្មណ៍​ថប់​បារម្ភ និង​ឯក​កោ ហើយ​យើង​អស់ស​ង្ឃឹម ដោយ​សារ​យើង​គ្មាន​ជម្រើស និង​គ្មាន​នរណា ដឹ​ងច្បា​ស់ អំពី​ស្ថាន​ភាព​ដែល​យើង​កំពុង​ជួប​ប្រទះ ក្នុង​ជីវិ​តទេ។​ តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​នឹកចាំ​អំពី​ព្រះបន្ទូ​ល​កម្សាន្ត​ចិត្ត ដែល​​ព្រះ បា​ន​មាន​ម​ក​កាន់​គ្រីស្ទ​បរិស័ទ​សម័យ​ដើម ដែលកំ​ពុង​ជាប់​គាំង​នៅ​ក្នុ​ងលោ​កិយ ដែល​វត្ត​មាន​នៃសា​តំាង​បាន​គ្រប់គ្រងលើ​អ្វី​គ្រ​ប់​យ៉ាង ដែល​នៅ​ជំ​វិញ​ខ្លួន​ពួក​គេ គឺដូ​ច​ដែល​ទ្រង់​មាន​បន្ទូ​ល​ថា​ “អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ”(វិវរណៈ ២:១៣)។ ព្រះ​វរបិតាទ្រ​ង់ជ្រា​ប អំពី​ស្ថាន​ភាព​ទាំង​អស់​ដែល​ពួក​គេ​ជួប​ប្រទះ។ ហើយដោ​យ​សារ​ពួក​គេមា​ន​ចិត្ត​ស្មោះ​ត្រង់ចំពោះទ្រ​ង់ ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​ពួក​គេ រហូត​ដល់​ពេល​ទ្រង់​ត្រូវ​សង្រ្គោះ និង​នាំ​ពួក​គេ​ទៅ​ផ្ទះ ដោយ​សុវត្ថិ​ភាព​(ខ.១៧)។

ពេល​យើង​បាន​ដឹង​ថា តាម​ពិត ព្រះ​ទ្រង់​ជ្រា​បអំ​ពីទី​តាំង​​របស់​​អ្នក ហើយ​ទ្រង់​ក៏បា​នជ្រា​ប ច្បា​ស់អំពី​ស្ថាន​ភាព​ដែល​អ្នក​កំពុ​ង​ជួប​ប្រទះ នោះយើងក៏មានការជឿជាក់ និងមាន​កម្លាំង ដែលចាំបាច់ សម្រាប់ការរស់នៅថ្វាយសិរីល្អដល់ទ្រង់។ ដូចនេះ សូមយើងមាន​ចិត្ត​ក្លាហា​ន​ឡើង។ ចូរ​យើង​ចាំព្រះ​​បន្ទូលក​ម្សាន្ត​ចិត្ត​​។ ទ្រង់​​កំពុងជួយ​​​យើងហើយ!-Joe Stowell

ព្រះ​វរបិតា​នៃយើ​ង​ខ្ញុំដែលនៅស្ថានសួគ៌

ពេល​ព្រះ​យេស៊ូវ​បង្រៀន​យើង​អធិស្ឋាន ទ្រង់​បាន​ចាប់​ផ្តើម​ដោយ​ពាក្យ​ថា “ឱ​ព្រះវ​របិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅស្ថា​ន​សួគ៌”(លូកា ១១:២)។ បទ​គម្ពីរ​នេះ ស្ថិត​ក្នុង​ចំណោម​បទ​គម្ពីរ​ជា​ច្រើន ដែល​បាន​ហៅ​ព្រះ​ថា ព្រះ​វរ​បិតា​។ ការ​នេះ​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍ និង​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ពេល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​ដឹង​អំពី បុគ្គ​លិក​លក្ខណៈ​របស់​ទ្រង់ នោះ​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ បញ្ជាក់​ថា ទ្រង់​ជា​ព្រះ​វរ​បិតា​របស់​យើង។

តើ​យើង​ដឹង​ថា ព្រះ​ដែល​ជា​ព្រះ​វរបិតា​នៃ​យើង ទ្រង់​មាន​បុគ្គ​លិក​លក្ខណៈ​ដូច​ម្តេច​ខ្លះ? តាម​សេចក្តី​អធិស្ឋាន​នៃ​ព្រះ​យេ​ស៊ូវ យើង​អាច​ដឹង​ថា ព្រះ​វរបិតា​នៃ​យើង​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាច់​ចំពោះយើ​ង ហើយ​បាន​ត្រៀម​ខ្លួន​ជាស្រេ​ច ដើម្បី​ជួយ​យើង។ ការនេះ​ក៏​បាន​បញ្ជាក់​ច្បាស់​ថា ទ្រង់​ជា​អ្នក​ផ្គត់​ផ្គង់​យើង។ ទ្រង់អត់​ទោស​បាប​ឲ្យ​យើង ហើយ​ការពារ​យើង ឲ្យ​រួ​ច​ពីកា​រ​អាក្រក់​ទាំង​ពួង(ខ.២-៤)។

នេះ​ជា​គំរូ​ដ៏​អស្ចារ្យ សម្រាប់​ឲ្យ​ឪពុ​ក​ដែល​នៅផែ​នដី យក​តម្រាប់​តាម! ជា​ការ​ពិត​ណាស់ នៅ​ក្នុង​សកលោក​នេះ មាន​តែ​ព្រះ​ទេ ដែល​ជា​ឪពុក​​ដែល​ល្អ​ឥត​ខ្ចោះ ហើយ​ហេ​តុ​នេះហើ​យ បា​ន​ជា​ទ្រង់​បាន​ធ្វើ​ជា​គំរូ ​សម្រាប់​អស់​អ្នក​ដែល​ជា​ឪពុ​ក​ដែល​មិ​ន​​ល្អ​ឥត​ខ្ចោះ។ ខ្ញុំ​បាន​រក​ឃើញ​ថា ពេល​ខ្ញុំ​ទើប​តែចា​ប់​ផ្តើម​ធ្វើ​ការ​បម្រើ​ព្រះ កូន​ៗ​របស់​ខ្ញុំ​មិន​បាន​ស្ងើច​សរសើរ ចំពោះសៀវ​ភៅដែ​ល​ខ្ញុំបា​ន​និពន្ធ និង​ចំណ​ងជើ​ង​ដែល​ខ្ញុំបា​នដាក់ ឬ​ចំពោះ​ទីក​ន្លែង​ដែល​ខ្ញុំបា​ន​លើក​មក​និយាយ​ឡើយ។ ព្រោះ​ពួក​គេ​ស្រេក​ឃ្លាន​ ចង់​ឲ្យ​ខ្ញុំចំណាយ​ពេល​វេលា​ជា​មួយ​ពួក​គេ ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ បំពេញ​សេច​ក្តី​ត្រូវ​កា​រ​មូល​ដ្ឋាន​រ​បស់ពួ​កគេ​ ផ្តល់​សេច​ក្តី​ស្រឡាញ់​ដោយ​ការ​អត់​ធ្ម​ត់ និង​ការ​អត់​ទោស ហើយ​ផ្ត​ល់​​ឲ្យ​ពួក​គេ​នូវ​ទី​កន្លែង​ដ៏មា​នសុ​វត្ថិ​ភាព សម្រាប់​ឲ្យ​​ពួក​គេ​រីក​លូត​លាស់ និង​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ។ តួរ​នាទី​ទាំង​នេះហា​ក់​ដូច​ជា​មិន​ច្រើន​ទេ សម្រាប់​ឲ្យ​ឪពុក​ទាំង​ឡាយបំពេញ​ តែ​មាន​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ​ណាស់។

ចុះ​ចំណែក​ឯ​អ្នក​ដែល​ឪពុក​របស់​ខ្លួ​ន មិន​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​លើ​នេះ​វិញ? ចូរ​មាន​សង្ឃឹម​ឡើង…

ការរៀបចំចិត្ត ឲ្យបានត្រឹមត្រូវ

ខ្ញុំ​ចូល​ចិត្ត​អាន​រឿង​លោក​យ៉ូណាស ព្រោះ​រឿង​នេះ​មាន​ខ្លឹម​សារ​ល្អ​ៗ និង​មេរៀ​ន​សំខា​ន់​ៗ​សម្រាប់​អប់​រំ​ជីវិត។ បន្ទាប់​ពីលោ​កយ៉ូ​ណាស​មាន​ចិត្ត​រឹង​រូស​​ ​មិន​ព្រម​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ នៅ​ទី​បំផុត​លោក​យ៉ូណាស់​ក៏បាន​ប្រ កាស់​ព្រះ​បន្ទូល​ ឲ្យ​អ្នក​ក្រុង​នីនីវេ​ប្រែ​ចិត្ត ហើយ​កា​រ​នេះបា​ន​ធ្វើឲ្យ​គាត់​ក្លាយ​ជា​បេសក​ជន ដែល​មាន​ជោគ​ជ័យ​បំផុត នៅ​សម័យ​នោះ។ ពេល​ប្រជាជន​នៅ​ទី​នោះបា​ន​ប្រែចិ​ត្ត ហើយ​ងាក​បែរ​ចេ​ញពីផ្លូ​វ​ទុច្ចរិត​របស់​ខ្លួន ហើយ​ពេល​ដែល​ព្រះ​បន្ទន់​ព្រះ​ទ័​យ លែង​មាន​សេចក្តី​ក្រោធ​ចំពោះ​ពួក​គេ​ទៀ​ត នោះ​អ្នក​ប្រហែល​ជា​រំ​ពឹង​ថា លោក​យ៉ូណាស់​កំពុង​មាន​ចិ​ត្ត រី​ក​រាយ​ហើយ។ តែ​ផ្ទុយ​ទៅវិ​ញ គាត់​មាន​សេចក្តី​កំហឹង ពេល​ដឹង​ថា​ព្រះ​មាន​សេចក្តី​មេត្តា​ ចំ​ពោះប្រជា​ជន​នៅ​ក្រុង​នោះ។ តើ​មក​ពី​ហេតុ​អ្វី? ទោះ​នៅ​ទី​បំផុត គាត់​ព្រម​ស្តាប់​បង្គា​ប់​ព្រះ ដោយ​ធ្វើ​ការ​​ដ៏​ត្រឹម​ត្រូវ នៅ​កន្លែង​ដ៏​ត្រឹម​ត្រូវ​ក៏​ដោយ ក៏​គាត់​នៅ​មាន​ភា​ព​កម្សោយ នៅ​ក្នុង​ជម្រៅ​ចិត្ត​គាត់។

យើង​ក៏​មិន​ខុស​ពី​លោក​យ៉ូណាស់​ដែរ ព្រោះ​បើ​សិន​ជា​យើង​មិន​ប្រុង​ប្រយ័​ត្ន​ទេ លក្ខណៈ​ខាង​វិញ្ញាណ​របស់​យើង“ល្អ” តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ តែ​នៅ ក្នុ​ង​ចិត្ត​យើង​វិញ គឺ​មាន​ភាព​ដាច់​ ឆ្ងា​យ​ពី​ព្រះ។ ទ្រង់​សព្វ​ព្រះ​ទ័យ​បំផុត ចំពោះ​លក្ខណៈ​ពិត នៅ​ក្នុង​ជម្រៅចិ​ត្តរ​បស់​យើង។ ព្រះ​បន្ទូល​ទ្រង់ “​មុ​ត​​ជា​ង​​ដាវ​​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង និង​វិញ្ញាណ”(ហេព្រើ ៤:១២)។ ទ្រង់​ប្រើ​ព្រះ​បន្ទូល​ទ្រង់ ដើម្បី​ធ្វើ​ការ​វះ​កាត់​ដ៏​បរិ​សុទ្ធ ដើម្បី​ដក​យក​ចេញ​នូវ​ភាព​លោភ​លន់ ភាព​មិ​នស្មោះ​ត្រ​ង់ សេចក្តី​សម្អប់ សេចក្តី​ អំណួត និង​ភាពអា​ត្មា និ​យម ដែល​មាន​នៅក្នុ​ង​ជម្រៅ​ចិ​ត្ត​យើង។

ដូច​នេះ នៅពេ​ល​ក្រោយ​ៗ ពេ​ល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធធ្វើកា​រ​ក្នុង​ចិត្ត​អ្ន​ក ហើយ​ទ្រង់​សួរ​អំពី​កិរិយ៉ា​អាក្រក់​ដែល​អ្នក​មា​ន​(មើលយ៉ូណាស…

ការត្រៀមខ្លួនសម្រាប់ ការដែលពិតជានឹងកើតឡើង

ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំក​ន្លង​មក​នេះ មាន​មនុស្ស​ពីរ​បី​នាក់​បាន​ថ្លែង​ទំនាយ អំពី​ការយា​ងម​ក​វិញ​នៃ​ព្រះ​យេស៊ូវ ក្នុង​ថ្ងៃ​ខែ​ដ៏​ជាក់​លាក់។ ពីរ​បី​ឆ្នាំ​មុន គ្រូ​អធិប្បាយ​​តាម​វិទ្យុ​នៅ​សហរដ្ឋ​អា​មេរិច បាន​​ធ្វើ​​ឲ្យ​​​ប្រព័ន្ធ​​ផ្ស​ព្វ​​ផ្សា​យសំ​ខាន់​ៗ មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះការថ្លែងទំនាយ​របស់​គាត់​ ដែល​បាន​ថា ព្រះ​យេស៊ូវ​នឹង​យាង​មក ក្នុង​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ២០១១។           

អ្នក​ដែល​យល់​ព្រះ​បន្ទូល​ច្បាស់​ បាន​ដឹង​ថា ការ​ថ្លែងទំនាយនេះ​​មិន​មាន​ភាព​ត្រឹម​ត្រូវ​ឡើយ ពីព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល ដោយ​ព្រះអ​ង្គទ្រ​ង់​ផ្ទាល់​ថា ទ្រង់​នឹងយាងមក “នៅ​ពេល​ម៉ោង​ណាដែ​លយើ​ង​មិន​ដឹង” (លូកា ១២:៤០)។ ប៉ុន្តែ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ការ​ថ្លែង​ទំនាយនេះ​ពិត​ជា​បាន​​ពញ្ញា​ក់​អារម្មណ៍រ​បស់​ខ្ញុំ​មែន។ ជា​រឿយ​ៗ ខ្ញុំ​តែង​តែជា​ប់​ខ្លួន នៅ​ក្នុង​ភាព​មមា​ញឹក​នៃ​ជីវិត បាន​ជា​ខ្ញុំរ​ស់​នៅ ដោយ​ហាក់​ដូច​ជាកំ​ពុង​តែ​យល់​ថា ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ នៅ​ក្នុង​ពេល​ដ៏​យូរ​ខាង​មុខ។ ខ្ញុំ​បាន​ភ្លេច​ហើយថា ព្រះ​យេស៊ូវ​អាច​យាង​មក​វិញ​ជា​ឆាប់។ កា​រ​ថ្លែង​ទំនា​យ រ​បស់​គ្រូអ​ធិប្បា​យនោះ ពិត​ជា​ខុស​មែន តែ​វា​បាន​រំឭក​ខ្ញុំ អំពី​សារៈ​សំខាន់​នៃ​ការត្រៀ​ម​ខ្លួន សម្រាប់​ការ​យាង​មក​វិញ​រប​ស់ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ហើយ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ឡើង​វិញ ដោយ​ដឹង​ថា ទ្រង់​អាច​យាង​មក​នៅ​ថ្ងៃ​ណាក៏​បាន ឬ​អាច​យាង​ម​ក​នៅ​ថ្ងៃ​នេះ​ផង។

ជួន​កាល ពេល​យើ​ងគិ​ត​អំពី​កា​រ​ប្រុង​ប្រៀប​ខ្លួន សម្រាប់​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ ​យើង​ក៏​បាន​គិត​ផង​ដែរ​ អំពី​កា​រ​អ្វី​ខ្លះ​ដែល​យើង​មិន​ត្រូវធ្វើ។ ប៉ុន្តែ ការ​ប្រុង​ប្រៀប​ខ្លួន​គឺ​រាប់​បញ្ចូល​ការ​សម្អាត​ខ្លួន​ជា​បរិសុទ្ធ និង​ការ​ផ្លាស់​ប្រែ​ឱ្យ​កា​ន់​តែ​ដូច​ព្រះ​គ្រីស្ទ​ឡើង ដើ​ម្បី​ឲ្យ​ទ្រង់​គាប់​ព្រះ​ទ័យនឹ​ង​យើង ពេល​ទ្រង់​យាង​ត្រឡប់​មក​រក​យើង(១យ៉ូហាន ៣:២-៣)។ ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា​…

កសាងជីវិតដែលសក្តិសម

ចៅ​ៗ​របស់​ខ្ញុំ​ ចូល​ចិត្ត​លេង​ល្បែង​សង់​ផ្ទះ​ណាស់។ក្មេង​ៗ​ទាំ​ង​នោះ មា​ន​ដុំ​ជ័​រ​ជ្រុង​ៗ​តូច​ៗ​ជាច្រើនពណ៌ សម្រាប់​ឲ្យពួក​គេ​សង់ប៉​ម​បន្ទាយ យន្ត​ហោះ ផ្ទះ ឬ​សាងស​ង់អ្វី​ផ្សេង​ទៀត តាម​ក្តី​ស្រមៃ និង​ចំណូល​ចិត្តរ​បស់​ខ្លួន​។

បន្ទាប់​ពី​ចៅៗ​រ​បស់​ខ្ញុំ​ ​បាន​ចាប់​ផ្តើម​ចាក់​បំណែក​តូច​ៗទាំង​នោះ ចេញ​ពី​ប្រអប់​មក​លើកម្រាល​ឥដ្ឋ​ហើយ ពួក​គេ​ក៏​​ចាប់​ផ្តើម​ផ្គុំបំ​ណែក​ទាំង​នោះចូ​លគ្នា​។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ​ពួក​គេ​ក៏យ​ល់ថា​ ពួក​គេ​មិន​ត្រូវ​ការ​ការ​ណែនាំ​ នៅ​ក្នុង​ការ​សាង​សង់​ទេ។ នៅ​ទី​បំផុត ការ​នេះ​ក៏​បាន​នាំ​ឲ្យ​ពួក​គេ​ឈាន​ដល់​ដំណាក់​កាល​មួយ ដែល​ពួក​គេ​ដឹង​ខ្លួន​ថា ការ​សាង​សង់​ទៅតា​ម​ការ​នឹក​ឃើញ​របស់​ខ្លួន មិ​ន​នាំ​ឲ្យ​មាន​លទ្ឋ​ផល​ល្អ ​ទេ​។ ដូច្នេះ ពួក​គេ​ក៏​រុះ​រើ​បំណែក​ទាំង​នោះ​ចេញ​ពី​គ្នា ដើម្បី​ចាប់​ផ្តើម​សាង​សង់​សារជា​​ថ្មីម្តង​ទៀត ប៉ុន្តែ លើក​នេះ ពួក​គេ​ដឹង​យ៉ាង​ច្បាស់​ថា ការ​ធ្វើ​តាម​ការ​ណែ​នាំ ពិត​ជា​មាន​សារៈ​សំខាន់​យ៉ាង​ណា ចំពោះ​ពួក​គេ។

តើ​អ្នក​ចង់​ឱ្យបំ​ណែក​នៃ​ជីវិត​របស់​អ្នក ត្រូវ​បាន​រុះ​រើ​ចេញ​ពីគ្នា​ ហើយ​ផ្គុំ​ចូល​គ្នា​ឡើ​ងវិ​ញ​ តាម​ការ​ណែ​នាំ​របស់​ព្រះអ​ម្ចាស់​ឬ? ប្រ​សិន​បើ​អ្នក​មាន​ព្រះ​យេស៊ូវ​ជា​ជើង​ជញ្ជាំងរ​បស់​អ្នក នោះ​ចូរ​ចាប់​ផ្តើម​​កសាងជី​វិត​តាម​ប្លង់​រប​ស់​ទ្រង់​ចុះ។ សាវ័ក​ប៉ុល​បាន​សរសេ​រថា “ត្រូវ​ប្រយ័ត្ន​រៀង​​ខ្លួន អំពីបែ​បណា​ដែ​លស​ង់”ពី​លើជើ​ងជ​ញ្ជាំងនោះ​(១កូរិនថូស  ៣:១០-១១ )។ តើ​ប្លង់​នោះ​ជា​អ្វី? នៅក្នុង​ប្លង់​នោះមា​ន​ដូចជា ការ​រាប់​អា​នគេ​ឱ្យលើ​សជាង​ខ្លួន ដោយ​ចិត្ត​សុភាព(ភីលីព  ២:៣-៤) ការ​ធ្វើ​ទាន​ដោយ​សប្បុរស​នូវ​ធន​ធាន​របស់អ្ន​ក ដល់​អ្នក​ដែល​គេ​ត្រូ​វ​ការ​(យ៉ាកុប ២:១៤-១៧) ការ​ឆ្លើយ​តប​ដោយ​សេចក្តី​ស្រឡាញ់​ ចំពោះអ​ស់អ្ន​ក​ណាដែ​លបា​ន​ធ្វើ​ខុស​នឹង​អ្នក​(រ៉ូម ១២:១៤-២១)។ ចំណុច​ទាំង​នេះ គ្រាន់​តែ​ជាបំ​ណែ​កដ៏​តិច​តួច ក្នុ​ងចំ​ណោម​បំណែក​ជាច្រើន ទៀត​ដែល​ព្រះស​ព្វព្រះ​​ទ័យ​ឲ្យ​អ្នក​ផ្គុំចូ​ល​គ្នា ដើម្បី​ក​សាង​ជីវិត​របស់​អ្នក…

តើអ្នកណាជាអ្នកទទួលការសរសើរ?

ខ្ញុំនៅ​តែ​ងឿង​ឆ្ងល់​ពី​ទំនុក​បំពេរ​កូ​ន ដែល​មាន​ចំណង​ជើង​ថា “លីថល​ជែក ហន័រ​ ដ៏​តូច​ល្អិត(Jack Horner)” ដែល​គេ​ច្រៀង​ដូច​នេះ​ថា : លីថលជែក ​ហន័រក អង្គុយ​នៅ​គៀន​ជ្រុង កំពុង​ញាំ​នំ​បុណ្យ​ណូអែល។ ក្មេង​ប្រុស​នោះ​ដាក់​មេ​ដៃ​ចូល​ទៅ​ក្នុង​ផ្លែ​ផ្លាំ ដែល​នៅ​ក្នុង​នំ ហើយ​លើក​ផ្លែ​នោះ​ចេញ​មក រួច​និយា​យ​ទៅ​កាន់​ខ្លួន​ឯង​ថា​ “ខ្ញុំ​អី​ក៏​​ឆ្លាត​យ៉ាង​នេះ!”

វា​ដូ​ច​​​ជា​មិ​ន​សម​សោះ ដែល​ជែក​​អង្គុយ​​នៅ​​គៀន​​ជ្រុង ​ដោយ​​ដា​ក់​​មេ​ដៃ​ចូ​ល​ក្នុ​ង​​ផ្លែ​​ផ្លាំ ហើយ​លើ​កដៃ​ឡើង​​លើ រួច​និយាយ​ថា​ “ខ្ញុំ​អី​ក៏​ឆ្លាត​យ៉ាង​នេះ!” ព្រោះ​តាម​ធម្មតា គេតែ​ង​ដាក់​​ក្មេង​​ខូច ឲ្យ​អង្គុយ​នៅគៀ​នជ្រុ​ង ដើម្បី​​ដាក់​ពិន័យ​វា។ តែ​ក្នុង​រឿង​នេះ ក្មេង​ម្នាក់នេះ​ហាក់​ដូច​ជា​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​គេមា​នចំ​ណាប់​អារម្មណ៍​ចំពោះ​វា​ទៅ​​វិញ ហើយ​ច​ង់​ឲ្យគេ​កោ​តស​រសើ​រវា ដោយសា​ររឿ​ង​នំ​នេះ​ទៅ​វិញ។

តាម​ធម្មតា យើង​រាល់​គ្នា​ចង់​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ ហើយ​ចង់​អួត​អំ​ពីសមិទ្ធ​ផល​ដែល​ខ្លួន​សម្រេច​បាន និង​សមត្ថ​ភាព​ផ្សេង​ៗ។ ជួន​កាល​យើង​គិត​ថា យើង​រស់​នៅ​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ ប៉ុន្តែ ការ​មាន​ជីវិត​បែប​នេះ គឺ​ជា​ការ​វង្វេង ហើយ​ជា​ការ​រស់​ដែល​បរាជ័យ​បំផុត។ តាម​ពិត និស្ស័យ​បាប​របស់​យើង​បាន​ដាក់​យើង​នៅ “គៀន​ជ្រុង” ដែល​ឃ្លាត​ឆ្ងាយ​ចេ​ញ​ពី​ព្រះ។ តែ​យើង​អរ​ព្រះ​គុណ​ទ្រង់ ដែល​នាំ​ឲ្យយើ​ង​មាន​ទស្សនៈ​ត្រឹម​ត្រូវ តាម​រយៈ​ទី​បន្ទាល់​របស់​សាវ័ក​ប៉ុល។ ទោះ​បី​ជា​គាត់​​ធ្លា​ប់​មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​នៅ​តែចុះ​ចូ​ល​ចំពោះ​ភាព​ធំ​ឧត្តម្ភ​របស់​ព្រះ​យេស៊ូវ។ គឺ​ដូច​ដែល​គាត់​បាន​មានប្រ​សាស​ន៍ថា “ប៉ុន្តែ សេចក្តីអ្វី​​ដែលមា​ន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះខ្ញុំ​​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះ​គ្រីស្ទ​”(ភីលីព ៣​:៧)។ លោក​ប៉ូលទ​ទួល​ស្គាល់​ថា “ដើម្បី​ឲ្យ​បាន​ព្រះ​គ្រីស្ទ”(ខ.៨) គាត់​ត្រូវ​លះប​ង់​ភាព​ខ្ពង់​ខ្ពស់​របស់​ខ្លួន។

ដូច្នេះ…

អ្នកចាំចាប់

ជីវិត​មនុស្ស​ប្រៀប​បាន​នឹង​សហ​គ្រាស​ដ៏​ប្រថុយ​ប្រថាន​មួយ។ ជួន​កាល យើង​ហោះ​ហើរ​យ៉ាង​ខ្ពស់​ត្រដែត ដោយ​ការ​អរ​សប្បាយ​នឹង​ជោគ​ជ័យ​របស់​យើង។ តែ​ក្រោយ​មក យើង​ក៏​ធ្លាក់​ចុះ​វិញ​ភ្លាម ចូល​ទៅ​ក្នុងការ​ខកចិត្ត​ដ៏​ធ្ងន់​ធ្ងរ និង​ចូល​ទៅ​ក្នុង​បរាជ័យ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច បណ្តាលឲ្យ​ចិត្ត​យើង​មាន​ការ​ងឿង​ឆ្ងល់​ថា តើ​នៅ​មានអ្វី​គួរ​ឲ្យ​យើង​សង្ឃឹម​ទៀត​ទេ។

នៅ​ក្នុង​កម្ម​វិធី​បុណ្យ​សព កាល​ពី​ពេ​ល​ថ្មី​ៗ​នេះ លោក​គ្រូ​គ​ង្វាល​បា​នចែ​ក​ចាយ​ អំពី​រឿង​របស់​អ្នក​លេង​សៀក​យោល​​ទោង​ម្នាក់។ អ្នក​សម្តែង​រូបនេះ បាន​ទទួល​ស្គាល់​ថា ទោះ​បី​ជាគេ​បាន​យល់​ថា គាត់​គឺ​ជា​តារា​ដែល​រះនៅ​ក្នុង​កម្ម​វិធី​សម្តែង​ក៏​ដោយ ក៏​មិត្ត​រួម​ក្រុម​របស់​គាត់ ទើប​ជា​តារា​ដ៏​ពិត ព្រោះ​អ្នក​នោះ​បាន​យោល​ទោង​មួយ​ទៀត សំដៅ​ទៅ​ចាប់​ គា​ត់យ៉ា​ងជា​ប់ ពេល​គាត់​​ហក់​ចេញ​ពី​ទោង​របស់​ខ្លួន ដើម្បី​ផ្តល់​ការ​ធានា​ថា គាត់​នឹង​ចុះទៅ​ដីវិញ​យ៉ាង​មាន​សុវត្ថិ​ភាព។ គាត់​បាន​ពន្យល់​ថា ការ​ជឿជាក់ គឺ​ជា​គន្លឹះ​នៃ​ការ​លេង​សៀក​នោះ។ អ្នកលោត​ចេ​ញ​ពី​ទោង​ត្រូវ​ជឿជាក់​ថា អ្ន​ក​ចាំ​ចាប់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ហើយ​​អាច​ចាប់​គាត់ ដោយ​ដៃ​ទាំង​ទ្វេរ​។ ការស្លា​ប់​គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ជឿ​ជាក់​ថា ព្រះ​ទ្រង់គឺ​ជា​អ្នក​ចាំ​ចាប់​យើង​មិ​ន​ឲ្យ​ធ្លាក់។ បន្ទាប់​ពី​យើង​បាន​ហោះ​ហើ​រឡើ​ង​ក្នុង​ជីវិត យើង​អាច​សំឡឹង​ឆ្ពោះ​ទៅ​រក​ព្រះ ដែល​កំពុង​លា​​ព្រះ​ហស្ថ ចាំចាប់​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ​ជាប់ ហើយ​ទាញ​យើង​ចេញ​ដោយ​សុវត្ថិ​ភាព ម​ក​រ​ក​ព្រះ​អង្គ​ទ្រ​ង់​ជា​រៀង​រហូត។ ខ្ញុំ​ចូល​ចិត្ត​ការ​ប្រៀប​ធៀប​ដូច​នេះ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ព្រះ​បន្ទូល​កម្សាន្ត​ចិត្តនៃ​ព្រះ​យេស៊ូវ​ ​ចំពោះ​ពួក​សិស្ស​ទ្រង់​ថា “កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ … ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា … ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ”(យ៉ូហាន ១៤:១-៣)។

ជីវិត​មនុស្ស​​គឺពិត​ជា​ប្រៀប​បាន​នឹង​ការ​ធ្វើ​ជំនួញ​ដ៏ប្រថុយ​ប្រថាន តែសូ​មទ​ទួលកា​រ​​លើក​ទឹកចិត្តថា បើ​អ្នក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ នោះទ្រ​ង់​ជាអ្ន​​កចាំ​ចាប់ ដែល​កំពុង​រង់​ចាំទ​ទួល​អ្នក នៅ​ចុ​ងបំផុត ដើម្បី​នាំ​អ្នក​ទៅ​ផ្ទះដោ​យ​សុវត្ថិ​ភាព។-Joe Stowell

ការលើកដាក់ ដោយប្រុងប្រយ័ត្ន

យើងរស់នៅក្នុង​សង្គម​មួយ ដែ​លគេបា​នបិ​ទ​ស្លាក​ដាស់​តឿន នៅ​គ្រប់​ទិសទី ដែល​មាន​ដូច​ជា បម្រាម​នៅ​ក្នុង​បន្ទះ​ថ្នាំពេ​ទ្យ កាល​បរិច្ឆេ​ទ​នៃកា​រ​ហួស​ពេល “ប្រើ​ប្រាស់” ដែ​លមា​ននៅ​លើ​កំប៉ុង​ស៊ុប ហើយ​ផ្លាក​សញ្ញាគ្រោះ​ថ្នាក់ នៅ​លើ​រណា​យន្ត​ជាដើ​ម ដែល​សុ​ទ្ធ​សឹង​​ជា​ស្លាក​ដាស់​តឿន​យើង ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នា​ក់ ដែល​អាចកើត​មាន​ឡើង។ ថ្មី​ៗ​នេះ ខ្ញុំ​បាន​ទទួ​លប្រ​អប់​មួយ ដែល​មាន​អំណោយ​ដ៏មា​ន​តម្លៃ​មួយ​នៅ​ខាង​ក្នុង។ អ្នក​ដែល​បាន​ផ្ញើ​វា​មក​ខ្ញុំ បាន​បិទ​ស្ទីគ័រ​ធំ​មួយ​ពី​លើប្រ​អប់​នោះ ដែ​លមាន​អក្សរ​ចែង​ថា វត្ថុ​ផុយ​ស្រួយ : សូម​លើកដាក់​ដោយ​ប្រុង​ប្រយ័ត្ន។ ពេល​ខ្ញុំ​គិត​អំពី​ជីវិត និង​ភាព​ផុយ​ស្រួយ​របស់​វា ខ្ញុំ​ឆ្ងល់​ថា តើ​យើង​មិន​គួរ​បិទ​ស្ទីគ័រ​ពណ៌​ក្រហម​ទំាង​នោះ ពី​លើ​ខ្លួន​យើង​ផង​ដែរ​ទេ​ឬ?

នៅ​ក្នុង​ដំណើរ​នៃ​ជីវិត យើង​មិន​គួរ​យល់ថា គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​យើង​​បរាជ័​យ​​បា​ន​ទេ ហើយ​​អ្វី​​​ៗ​​គ្រប់​យ៉ាងនឹង​មាន​ភាពល្អ​ប្រសើរ​ឡើ​ង​នោះ​ឡើយ ព្រោះ​​យើង​​នឹ​ង​​ដឹង​​ថា យើង​​មាន​​ភាព​​ផុយ​ស្រួយ ហួស​​ពី​​ការ​ស្មានរបស់​យើង​ទៅ​ទៀត។ បើ​សិន​ជា​គ្រូ​ពេទ្យ​​ទូរស័ព្ទ​មក​ប្រាប់​យើង​ថា យើង​មាន​ជម្ងឺ​មួយ​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់ ឬ​បើ​សិន​ជា​មាន​អ្នក​បើក​បរ បាន​បត់​ឡាន​នៅខា​ងមុ​ខយើ​ងយ៉ា​ងលឿ​ន ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន នោះ​យើង​មុខ​ជានឹ​ងទ​ទួល​ស្គាល់​ថា ជីវិត​គឺ​ពិត​ជាមា​ន​ភាព​មិន​​ស្ថិតស្ថេរ​​មែន។ គឺ​គ្មាន​ការ​ធានា​ទេ! គ្មាន​នរណា​ម្នាក់​អាច​ដឹង​ច្បាស់ អំពី​ដង្ហើមជីវិត​របស់​អ្នក​ដទៃ​ឡើយ។ ហេតុ​នេះ​ហើយ ដើម្បី​ជា​កា​រដាស់​តឿន អ្នក​និពន្ធ​ទំនុក​តម្កើង​បាន​ឲ្យ​យោបល​ដ៏​សំខា​ន់​មួយ​ថា : “សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ទំនុកតម្កើង ៩០:១២)។

សូម​យើង​សម្រេច​ចិត្ត​រស់​នៅ ហាក់ដូច​ជា ពេល​នេះ​ជាពេ​ល​ចុង​ក្រោយ​របស់​យើង នៅ​លើ​ផែន​ដីនេះ ដោយ​សេចក្តី​ស្រឡាញ់​កាន់​តែជ្រាល​ជ្រៅ ដោយ​កាន់​តែងាយ​អត់​ទោស​ឲ្យ​អ្នក​ដទៃ ដោយ​ការ​ធ្វើ​ទាន​ដល់​អ្នក​ដទៃ​ដោយ​ចិត្ត​កាន់​តែ​សប្បុរស…

មិនមែនមនុស្សប្រភេទដូចខ្ញុំ

នៅ​ក្នុង​រឿង​សង្គ្រាម​ភព​ផ្កាយ​ដែល​មាន​បី​វគ្គ មាន​ឈុតមួ​យ ដែល​ធ្វើ​ឲ្យ​ខ្ញុំនឹ​ក​ឃើញ​សមាជិក​ពួក​ជំនុំ​ខ្លះ ដែល​ខ្ញុំ​បាន​ស្គាល់។ នៅ​ក្នុង​ទី​ប្រជុំ​ជន​មួយ នៅ​ក្នុង​ទី​ដាច់​ស្រយ៉ាល​ណាមួ​យ​​នៃ​ហ្គា​ឡាក់​ស៊ី មាន​មនុស្ស​ភព​ផ្កាយ​ដែល​មាន​មុខ​អាក្រក់​ៗ​កំពុង​ជួប​ជុំ​គ្នាញាំ​អាហារ នឹង​កម្សាន្ត​អារម្មណ៍​ជា​មួយ​នឹង​តន្ត្រី។ ពេល​ដែល​​លោក​លូក ស្កាយ​វ៉កឃ័រ(Luke Skywalker) ដើរ​ចូល​មក​ខាង​ក្នុង ជា​មួយ​នឹង​មនុស្ស​យន្ត​របស់​គាត់ គឺ​C3PO និង R2D2(ដែល​មាន​លក្ខណៈ“ធម្មតា” ជាង​មនុស្ស​ភព​ផ្កាយ​ទាំង​អស់​​នោះ) គាត់​ក៏​ដើរ​ចេញ​ពី​ពួក​មនុស្ស​ភព​ផ្កាយ​ទាំង​នោះ​ភ្លាម ដោយ​បាន​និយាយ​បដិសេធ យ៉ាង​​គ្រោត​គ្រាត​ថា “យើង​មិន​បម្រើ​មនុស្សប្រ​ភេ​ទនេះ ក្នុង​កន្លែង​​នេះ​ទេ​!” ឈុត​មួយ​នេះបា​ន​ឆ្លុះប​ញ្ចាំង​អំពី​រោគ​ម្យ៉ាង ដែល​យើង​គ្រប់​គ្នាក៏​កំ​ពុង​ទទួល​រង នៅ​ក្នុ​ង​ទំនាក់​ទំនង​របស់​យើង ក្នុង​ពិភព​ផែន​ដី​សព្វ​ថ្ងៃ។

ជា​និច្ច​ជា​កាល យើង​តែង​តែ​មាន​អារម្មណ៍​សុខ​ស្រួល​ជាង​ ក្នុង​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​យើង។ ប៉ុន្តែ សូម​គិត​មើល​ថា បើ​ព្រះ​យេស៊ូវ​ទ្រង់​មាន​អារម្មណ៍​បែប​នេះ​ដែរ តើ​យើង​នឹង​​ទៅ​​ជា​យ៉ាង​ណា? ទ្រង់​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​មាន​ភាព​ល្អ​ឥត​ខ្ចោះគ្រប់​យ៉ាង ដូច​នេះ ទ្រង់​មាន​ភាព​ខុស​ប្លែក​ពី​យើង​យ៉ាង​ខ្លាំង។ តែ​ទ្រង់​បាន​យាង​​មក​យក​កំណើត​ជា​មនុស្ស ​រួម​រស់​ជា​មួយ​យើង ហើយ​បាន​សុគត​ជួស​យើង​រាល់​គ្នា​ទៀត។

យើង​ដែល​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ មិន​គួរ​ប្រើពា​ក្យ​ថា “ពួក​គេ​មិន​មែន​ជា​មនុស្ស​ប្រភេទ​ដូច​យើង”ឡើយ។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​រំឭ​ក​យើង​ថា “គ្មាន​​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស និង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៨)។

ដូច​នេះ ទោះ​បី​ជា​អ្នក​ដទៃ​ខុស​ប្លែក​ពី​យើង ទាំង​អាកប្ប​ករិយ៉ា ទស្សនៈ ជាតិ​សាសន៍ វណ្ណៈ និន្នាការនយោបាយ…